ខេត្តកំពង់ឆ្នាំង៖ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកងរាជអាវុធហត្ថស្រុករលាប្អៀរ ក្រោមការសម្របសម្រួលផ្ទាល់ពី លោកស្រី ស្រ៊ីម ស៊ាងភាជ តំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទី ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងបទល្មើសជាក់ស្ដែង។
ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចផ្ទះរបស់ឈ្មោះ គង់ រៀម ស្ថិតនៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងករណី «អំពើលួចមានស្ថានទម្ងន់ទោស (ម៉ូតូ និងទូរសព្ទដៃ) ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។
វត្ថុតាងដកហូតរួមមាន៖
មធ្យោបាយ និងសម្ភារៈ៖ ម៉ូតូ ០៧គ្រឿង, ទូរសព្ទដៃ ២០គ្រឿង, កុំព្យូទ័រខូច ០២គ្រឿង, ម៉ូទ័របូមទឹក និងសម្ភារៈសំណង់/ជាងជាច្រើនទៀត។
អាវុធ និងឧបករណ៍ផ្សេងៗ៖ កាំភ្លើងខ្យល់ ០២ដើម, គ្រាប់កាំភ្លើងខ្លី (K54, K59) ចំនួន ០២គ្រាប់, ខ្នោះដៃ ០១គូ, ដាវ, ពូថៅ, កាំបិត និងស្លាកលេខម៉ូតូ ០៣។ គ្រឿងញៀន និង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយការសាកសួរ និងផ្អែកលើចម្លើយសារភាព៖ ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។ ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម។ ជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
Saturday, October 17, 2026
កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធបទល្មើសលួច ទទួលផលចោរកម្ម និងគ្រឿងញៀន
Tags
សន្តិសុខសង្គម#
Share This
About tgianistvonline
សន្តិសុខសង្គម
Tags
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Post Top Ad
Your Ad Spot
Author Details
Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat. Duis autem vel eum iriure dolor in hendrerit in vulputate velit esse molestie consequat.


















No comments:
Post a Comment