www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, October 22, 2026

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព លើកទី២ ឆ្នាំ២០២៦ នៅរដ្ឋបាលសាលាស្រុកបាកាន

 


ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានលេខាធិការដ្ឋានខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព លើកទី២ ឆ្នាំ២០២៦ នៅរដ្ឋបាលស្រុកកណ្តៀង ក្នុងគោលបំណងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនេះនៅមូលដ្ឋាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានខេត្ត លោកអភិបាលក្រុង លោក លោកស្រីអភិបាលរងក្រុង លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាល លោកចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។


 លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលការងារពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ផែនការសកម្មភាពរបស់រដ្ឋបាលសាលាស្រុក ដោយបង្ហាញពីវឌ្ឍនភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងជនបរទេស ព្រមទាំងការថែរក្សា អនាម័យ បរិស្ថានស្អាត ។ លោកអភិបាល ក៏បានលើកឡើងពីការបំពេញកាតព្វកិច្ចយោធា របស់យុវជន យុវនារី ដែលស្ម័គ្រចិត្តក្នុងការចូលបម្រើកាតព្វកិច្ច សម្រាប់ជាតិមាតុភូមិ ។


បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានលើកឡើងពីលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៩ ក្នុងស្រុកបាកាន ព្រមទាំងបានចែករំលែកបទពិសោធន៍ល្អៗរបស់បណ្តាប៉ុស្តិ៍ដែលអនុវត្តការងារបានល្អប្រសើរ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់បន្តយកចិត្តទុកដាក់លើការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបានលទ្ធផលល្អ និងទទួលបានចំណាត់ថ្នាក់ល្អក្នុងការប្រឡងប្រណាំង។ លោកស្នងការរង បានជម្រុញឲ្យបន្តធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយឲ្យបានញឹកញាប់ ជាមួយពិសេសការអនុវត្តការងារនគរបាល និងសហគមន៍ ។ 


ក្រោយពីស្តាប់នូវមតិចូលរួម និងបទពិសោធន៍ការងារ របស់លោកអធិការនគរបាលស្រុក លោក លោកស្រីមេឃុំ លោក ពៅ ពិសិដ្ឋ បានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ រវាងរដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការសិក្សាស្វែងយល់ពីលក្ខណៈ និងមូលហេតុនៃបទល្មើស ព្រមទាំងរៀបចំវិធានការសមស្របក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលជាបញ្ហាត្រូវការការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ លោកប្រធានលេខាធិការដ្ឋាន ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់លើការលើកទឹកចិត្ត និងការសរសើរចំពោះប្រជាការពារដែលមានស្នាដៃល្អ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាការពារឱ្យបានត្រឹមត្រូវ និងជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការប្រើប្រាស់កម្លាំងចូលរួមការពារសន្តិសុខនៅមូលដ្ឋាន។ ជាមួយគ្នានេះ លោកអភិបាលរង បានសង្កត់ធ្ងន់លើការកសាងផែនការសកម្មភាពដើម្បីអនុវត្តការងារ ពង្រឹងការគ្រប់គ្រងស្ថិតិ និងទិន្នន័យជនបរទេសឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងទាន់ពេលវេលា ពង្រឹងលើការងារគ្រប់គ្រងមនុស្ស គ្រប់គ្រងមធ្យោបាយ គ្រប់គ្រងអាវុធជាតិផ្ទុះ និងការងារគ្រប់គ្រង មុខរបរពិសេស ព្រមទាំងជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាឱ្យបានល្អប្រសើរ ក្នុងការតាមដាន និងគ្រប់គ្រងស្ថានភាពសន្តិសុខនៅតាមមូលដ្ឋាន។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages