www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, October 20, 2026

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខជូនជាតិ និងកងទ័ព នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង÷នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបួងសួងសុំសេចក្តីសុខ សិរីសួស្តី និងសេចក្តីចម្រើន ជូនដល់ប្រទេសជាតិ ប្រជាពលរដ្ឋ និងជាពិសេសកងទ័ពកម្ពុជា នៅអសនៈព្រះសព លោកឪ សាន ក្នុងវត្តវារីផាសុខារាម (វត្តទឹកជុំ) ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។


ពិធីនេះមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំងអាជ្ញាធរដែនដី ប្រតិភូអមដំណើរ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages