www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, December 10, 2022

លោក វរសេនីយ៍ឯក សៅ សារឿន និងលោកស្រី នាវ ថានិត នាំយកអំណោយដ៏ថ្លៃថ្លានិងថវិការផ្ទាល់ខ្លួន ទៅចែកជូនដល់ លោកយាយ លោកតា ចាស ព្រឹទ្ធាចារ្យ ចំនួន ៣០គ្រួសារ!!


បន្ទាយមានជ័យ៖ព្រឹកថ្ងៃសុក្រ ១រោច  ខែ មិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ០០នាទី លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត និង លោកស្រី នាវ ថានិត ព្រមទាំងបុត្រ  និង សហការី បាននាំយកអំណោយដ៏ថ្លៃថ្លា មានគ្រឿងឧបភោគ បរិភោគ និង ថវិការផ្ទាល់ខ្លួន ទៅចែកជូន លោកយាយ លោកតា ចាស ព្រឹទ្ធាចារ្យ ចំនួន ៣០គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅក្នុង ភូមិ តាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

















ក្នុងពិធីនោះក៏មានការចូលរួមពី លោក អ៊ុច សារី លោក អ៊ុច មករា មេឃុំចង្ហា លោកស្រី ធុល ស្រីទូច ,លោក ឌី កង ,លោក មាឃ សុវណ្ណ ក្រុមប្រឹក្សា ឃុំ,លោកស្រី អ៊ុំ ចន្នីកា ស្មៀនឃុំ,លោក ព្រិន្ទ.ឯក សាន់ សុធារ៉ា នាយរងប៉ុស្តិ៍ចង្ហា, ដែលក្នុង០១គ្រួសារទទួលបានមានដូចខាងក្រោម៖
១-អង្ករចំនួន ២៥ គីឡូក្រាម
២-មី ចំនួន ០១ កេះតូច
៣-ទឹកត្រីចំនួន ០១យួរ
៤-ទឹកស៊ីអ៉ីវ ០១ យួរ
៥-ប្រេងសណ្តែក ២លីត ចំនួន០១ដប
៦-ប៊ីចេង ១គីឡូក្រាម
៧-ខ្ទឹមស ១គីឡូក្រាម
៨-ស្កសរ ១គីឡូក្រាម
៩-អំបិល ១គីឡូក្រាម
១០-ទឹកសុទ្ធ ចំនួន ២យួរ
១១-ថវិការ ចំនួន ៥ម៉ឺនរៀលក្នុង១គ្រួសារ
និង ឧបត្ថមបន្ថែមជូន:
១-លោក មេឃុំចង្ហា បានទទួល ថវិការ ៥០០ដុល្លា
២-ក្រុមព្រឹក្សា ៦នាក់ សរុប ៣០ ម៉ឺនរៀល
៣-នគរបាលប៉ុស្តិ៍ ២នាក់ សរុប ១០ ម៉ឺនរៀល
៤-ប្រជាការពារ៤នាក់សរុប ២០ ម៉ឺនរៀល
៥-មេភូមិ ២នាក់ សរុប ១០ ម៉ឺនរៀល
៦-ចាស់ព្រឹទ្ធាចារ្យ៥នាក់ទៀត សរុបចំនួន ៣១ម៉ឺនរៀល

សរុបថវិការចំណាយទាំងអស់ ចំនួន ១២ លានរៀលកម្មវិធីត្រូវបានបញ្ចប់នៅម៉ោង ១០និង ៣០នាទីថ្ងៃខែដដែល៕

ជាចុងក្រោយលោកអធិការនិងលោកស្រីបានមានប្រសាសន៍ផ្តែរផ្ដាំនិងសួរសុខទុក្ខដល់យកលោកតាទាំងអស់ហើយយកចិត្តដាក់ថែទាំសុខភាពរបស់ខ្លួនឲ្យបានភ្ជាប់ខ្ជួន។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages