www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, December 9, 2022

ដំណឹងស្វែងរកម្ចាស់ម៉ូតូកង់បី?





អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូកង់បី (PassApp) ០១គ្រឿង ពណ៌ស ស្លាកលេខភ្នំពេញ1- HN 2867 បានប្រទះឃើញនៅវេលាម៉ោង១៧:៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចដីឡូតិ៍ចាក់សំរាម ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ម៉ូតូកង់បី (PassApp) ខាងលើនេះ សង្ស័យពាក់ព័ន្ធនឹងករណីចោរកម្ម យកមកប្លុងទុកចោល នៅទីតាំងខាងលើ ហើយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ទើបរាយការណ៍ដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីយកមករក្សាទុកស្រាវជ្រាវស្វែងរកម្ចាស់។

បច្ចុប្បន្នម៉ូតូកង់បី (PassApp)០១គ្រឿងនេះ កំពុងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ អាស្រ័យហេតុដូចនេះ  បើម្ចាស់ម៉ូតូកង់បី ឬ បងប្អូនណា បានស្គាល់ម៉ូតូកង់បីដូចភិនភាគខាងលើ សូមមកទំនាក់ទំនង នៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ហើយសូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ដើម្បីទទួលយកត្រឡប់ទៅវិញតាមការគួរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages