www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, March 15, 2023

មេតុងទីនពីរនាក់ ប្តីប្រពន្ធ ត្រូវបានតុលាការ កោះហៅបន្ទាប់ពីរងបណ្តឹងក្រោយបង្ហោះសារជេរប្រមាថ ប្រើពាក្យអសិលធម៌ ដែលសង្គមស្អប់ខ្ពើម


នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការកោះហៅមេតុងទីនពីរនាក់ប្តីប្រពន្ធ ឲ្យចូលខ្លួនមកបំភ្លឺ បន្ទាប់ពីរងបណ្តឹងពីកូនតុងទីន ក្រោយបានបង្ហោះសារជេរប្រមាថប្រើភាសាអសិលធម៌ ដែលសង្គមជាតិស្អមខ្ពើម។

តាមប្រភពព័ត៌មានដែលទទួលបាន បានបញ្ជាក់ឲ្យដឹងថា៖ មេតុងទីនពីរនាក់ប្តីប្រពន្ធ ដែលត្រូវបានតុលាការកោះហៅមានឈ្មោះ ថៃ ដាលីន ភេទស្រី (ជាមេតុងទីន) និងឈ្មោះ ស៊ុំ ស៊ីតូ ភេទប្រុស អ្នកទាំងពីរជាប្តីប្រពន្ធ ត្រូវបានឈ្មោះ ជៀម សម្ភស្ស ដែលជាកូនតុងទីនបានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទ ញុះញង់ឲ្យមានការរើសអើង។

ប្រភពព័ត៌មានក៏បានឲ្យដឹងទៀតដែរថា ករណីនេះកើតឡើងដោយសារតែមេតុងទីនពីរប្តីប្រពន្ធ១គូរខាងលើនេះ បង្ហោះសារកាលពីអំឡុងថ្ងៃទី០២ ទី០៣ ខែមករា ឆ្នាំ២០២៣ តាមគណនីហ្វេសប៊ុកឈ្មោះ Ah Lin Nail ប្រើប្រាស់ដោយឈ្មោះ ថៃ ដាលីន ដោយបានជេរប្រមាថ ប្រើពាក្យអសិលធម៌យ៉ាងខ្លាំង ដែលសង្គមជាតិស្អប់ខ្ពើមទៅកាន់កូនតុងទីនរបស់ខ្លួន ដែលមានឈ្មោះ ជៀម សម្ភស្ស ជាសាធារណៈតាមប្រព័ន្ធទំនាក់ទំនងសង្គម។ មិនតែប៉ុនោះពេលនោះស្រាប់តែមានឈ្មោះ ស៊ុំ ស៊ីតូ ភេទប្រុសត្រូវជាប្តីរបស់មេតុងទីនក៏បានបង្ហោះសារតាមគណនីហ្វេសប៊ុកឈ្មោះ Bong To ដោយបានក្លែមសម្តីយ៉ាងសាហាវបន្ថែមទៀតទៅកាន់កូនតុងទីនដែលជានារីភេទ ថា៖ «លុយ1400$ មិនបាច់ឲ្យក៏បានដែរវ៉ៃកាត់បានអត់ម្តង150$ កាត់អស់ៗ គាំពារ 👌😋nika»។

យ៉ាងណាមិញបើយោងទៅតាមពាក្យបណ្តឹងឃើញ ថានារីម្នាក់ដែលត្រូវបានមេតុងទីនដៀលប្រមាថ ក៏បានសុំសំណូមពរឯកឧត្តមព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់វិធានការចោទប្រកាន់បុគ្គលពីរនាក់ប្តីប្រពន្ធ ថៃ ដាលីន និង ស៊ុំ ស៊ីតូ ដែលជាមេតុងទីនឱ្យបានធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ និងសុំទាមទារសំណង់ជំងឺចិត្ត ៥មុឺនដុល្លារ (50000$)៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages