www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, March 14, 2023

បទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប នៅតែបន្តរីករាល យ៉ាងកក្រឹក ខណៈលោក ងិន ហ៊ុន និងមន្ត្រីពាក់ព័ន្ធមិនហ៊ានចុះបង្ក្រាប


នៅលើផ្ទៃបឹងទន្លេសាប ក្នុងមូលដ្ឋានស្រុកកំពង់លែង និងស្រុកបរិបូណ៌ នៃខេត្តកំពង់ឆ្នាំង ពោលពេញទៅដោយបទល្មើសនេសាទត្រីខុសច្បាប់ជាច្រើន ដោយគ្មានការបង្ក្រាបទប់ស្កាត់ពីមន្ត្រីជំនាញពាក់ព័ន្ធបន្តិចសោះឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បទល្មើសនេសាទត្រីខុសច្បាប់ខាងលើនេះ គឺប្រព្រឹត្តទៅបានតែបុគ្គលណាដែលមានលុយ និងមានឥទ្ធិពលមានបារមីអាចធ្វើឲ្យមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានទាំងអស់នោះមិនហ៊ានចុះបង្ក្រាប! សូម្បីតែប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត រួមទាំងប្រធានរដ្ឋបាលជលផលខេត្ត ក៏មិនឃើញមានអ្នកណាម្នាក់ចេញចុះមកបង្ក្រាបនោះដែរ។

ករណីខាងនេះ លោក ងិន ហ៊ុន ដែលមានតួនាទីជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានដឹងរឿងនេះដែរ តែលោកមិនព្រមបង្ក្រាបតាមការស្នើសុំរបស់ពលរដ្ឋនោះទេ ខណៈដែលលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងតែសម្ងំស្ងៀមដោយដេកលង់លក់មិនព្រមលើកទូរស័ព្ទ។ ហើយបើទោះបីជាលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង រូបនេះ លើកទូរស័ព្ទស្តាប់សេចក្តីរាយការណ៍ព័ត៌មាន ក៏លោកនិយាយថាឲ្យទំនាក់ទំនងទៅខាងសង្កាត់វិញទៅ ខណៈដែលលោកមានតួនាទីជានាយខណ្ឌរដ្ឋបាល មិនមានភាពទទួលខុសត្រូវដោយរុញច្រានដាក់គ្នាយកតែរួចខ្លួន គ្មានភាពជាអ្នកដឹកនាំ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាដល់មន្ត្រីជំនាញពាក់ព័ន្ធឲ្យបង្ក្រាបឲ្យអស់រាល់បទល្មើសនេសាទខុសច្បាប់ ដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។ តែផ្ទុយទៅវិញមន្ត្រីជំនាញពាក់ព័ន្ធនិងមានតួនាទីទាំងនោះសម្ងំស្ងៀមដោយមិនមានវិធានការបង្ក្រាបនោះទេ នេះហាក់ដូចជាមានការត្រូវរ៉ូវគ្នាជាមួយបទល្មើស បង្កើតអំពើពុករលួយជាប្រព័ន្ធយកលុយដាក់ហោប៉ៅដើម្បីដោះដូរក្នុងការមិនបង្ក្រាប។
ករណីបទល្មើសនេសាទខុសច្បាប់កំពុងរីករាលដាលនិងគ្មានការបង្ក្រាបទប់ស្កាត់ខាងលើនេះ ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង សូមមេត្តាជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះបង្ក្រាបករណីនេសាទខុសច្បាប់ខាងលើនេះផង។

ពលរដ្ឋក៏បានស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឌិត ទីណា ជួយពិនិត្យមើលការងាររបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ដែលដឹងថាមានបទល្មើសហើយតែមិនព្រមបង្ក្រាបផងទាន៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages