www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, May 23, 2023

ចាប់ពីពេលនេះតទៅអ្នកដែលហ៊ានបំពានដីតំបន់៣ម្ដងទៀត នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ !!!


បាត់ដំបង៖ ចាប់ពីពេលនេះតទៅ សម្រាប់ប្រជាពលរដ្ឋ ឬក៏មានឈ្មួញណាដែលហ៊ានបំពានដីតំបន់៣ម្ដងទៀត នឹងត្រូវធ្វើការចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ ដោយឡែកសម្រាប់មន្រ្ដីអនុវត្តច្បាប់ក៏ដូចគ្នាដែរ មិនត្រូវធ្វើការព្រលែងដៃឡើយ គឺត្រូវតែអនុវត្តច្បាប់ឲ្យបានតឹងរឹងជាទីបំផុត ព្រោះថាបើមិនធ្វើការរឹតបន្តឹងច្បាប់ និងតាមរកអ្នកដែលបំផ្លិចបំផ្លាញដីតំបន់៣នេះទៀត នោះមច្ឆជាតិនៅបឹងទន្លេសាបនឹងត្រូវបាត់បង់បន្ដិចម្ដងៗ បឹងទន្លេសាបនឹងកាន់តែរួមតូចទៅៗ ធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិជាធំ ដែលជាសម្បត្តិធម្មជាតិដ៏ល្អឥតខ្ចោះរបស់ប្រទេសជាតិ។

ការថ្លែងបញ្ជាក់របស់ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបងក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួល ផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្ថិតនៅបរិវេណវត្តអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម សុខ លូ បានបញ្ជាឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធ ត្រូវធ្វើការបិទប្រកាសផ្សព្វផ្សាយព្រំដី ធ្វើការចុះបញ្ជីដីជាប្រព័ន្ធ និងត្រូវអនុវត្តបន្តទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល បន្ទាប់ពីធ្វើការកែសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់១រួចរាល់ផងដែរ។ ឯកឧត្ដមបន្តថា ចំពោះដីដែលប្រជាពលរដ្ឋបានទទួលបានការកាត់ឆ្វៀលនេះ នឹងទទួលបានប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផល សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលនៅដីតំបន់២ ហើយក្នុងនោះប្រជាពលរដ្ឋមិនអាចធ្វើការលក់ដូរទៅអ្នកណាបានទេ ឬជួលអ្វីឡើយ ប៉ុន្តែអាចបន្តមរតកបាននៅពេលដែលម្ចាស់ប័ណ្ណទទួលមរណភាព។


ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលសម្ដេចបានធ្វើការគិតគូរដល់ប្រជាពលរដ្ឋ ធ្វើការអាស្រ័យផល លើដីតំបន់២ តំបន់៣នេះជាយូរណាស់មកហើយ ដើម្បីសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់២ មកជាតំបន់១ ដើម្បីបង្កលក្ខណៈដ៏ប្រសើរដល់ជូនប្រជាពលរដ្ឋ។

ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ទៀតថា «ការកាត់ឆ្វៀលដីនេះ គឺជាការកាត់ទៅតាមអ្វីដែលប្រជាពលរដ្ឋ បានធ្វើការអាស្រ័យផលយូរមកហើយ និងទៅតាមការចុះមកពិនិត្យវាស់វែងជាក់ស្ដែងតែម្ដង ក៏ដូចជាតាមរយៈការស្នើសុំរបស់ប្រជាពលរដ្ឋ ដែលអាស្រ័យផល និងរស់នៅជាយូរមកហើយផងដែរ»។

គួរជម្រាបជូនថា ស្រុកសង្កែ ប្រជាពលរដ្ឋដែលអាស្រ័យផលធ្វើស្រែក្នុងតំបន់៣ មានចំនួន៤ឃុំ គឺឃុំតាប៉ុន ឃុំរកា ឃុំកំពង់ព្រះ ឃុំកំពង់ព្រៀង ហើយរដ្ឋបាលឃុំ រដ្ឋបាលស្រុក ស្នើសុំរាជរដ្ឋាភិបាលកាត់ឆ្វៀល កែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាប ព្រំប្រទល់តំបន់៣ មកព្រំតំបន់២ ទំហំ៦,៧០៣.៤៣ហិកតា ស្មើនឹងប្រជាពលដ្ឋចំនួន១,៧០៧គ្រួសារ កែសម្រួលព្រំតំបន់២មកព្រំតំបន់១ ទំហំ៥០៩.៦១ហិកតា ស្មើនឹងប្រជាពលរដ្ឋ ចំនួន១០៧គ្រួសារ កែសម្រួលព្រំតំបន់២ មកព្រំតំបន់១ទំហំ១,៣៣៩.៦៨ហិកតា ស្មើនឹង១,០៧៩ក្បាលដី។ នេះបើតាមការអះអាងរបស់លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ៕

ទំនាក់ទំនងព័ត៌មាន 095441817



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages