www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, May 26, 2023

ប្លង់រឹងជាង១ម៉ឺនបណ្ណ បុរីឡេងណាវ៉ាត្រា ប្រគល់ជូនអតិថិជន នៅគម្រោងខេត្តបាត់ដំបង


អតិថិជនជាង ២ពាន់នាក់បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។ ពិធីប្រគល់ជូនប្លង់រឹងជាង ១ម៉ឺនបណ្ណនេះបានធ្វើឡើងដោយផ្ទាល់ពីអ្នកឧកញ៉ានៅគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាបាត់ដំបងដែលស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៣នេះ។
គម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាខេត្តបាត់ដំបងនេះ ត្រូវបានគេដឹងថា មានទាំងគម្រោងបុរីនិងគម្រោងដីឡូតិ៍ក្នុងនោះអ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃមួយថ្ងៃមានភ្ញៀវទេសចរណ៍ទៅចូលទស្សនាកំសាន្តជាច្រើននាក់ រៀងរាល់ថ្ងៃ ដែលចំណុចនេះគឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ជាមួយរដ្ឋាភិបាល ពិសេស នៅក្នុងខេត្តបាត់ដំបងដោយផ្ទាល់តែម្តងដែលធ្វើឲ្យមានសេដ្ឋកិច្ចកាន់តែរីកចម្រើន ហើយក៏ដូចជាការបង្កើតឲ្យមានកន្លែងកំសាន្តជាច្រើនសម្រាប់ប្រជាជនមានភាពសប្បាយរីករាយ។

ជាមួយគ្នានោះដែរគម្រោងរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គឺជាក្រុមហ៊ុនខ្មែរមួយដ៏សកម្មដែលមានគោលការណ៍លក់ ដី និងផ្ទះនៅក្នុងតម្លៃធូរថ្លៃ ដែលធ្វើឱ្យអ្នកមានជីវភាពក្រោមមធ្យម និងមធ្យមមានឱកាសទិញបាននៅដីក៏ដូចជាលំនៅឋានរស់នៅដោយសមរម្យ។ លើសពីនេះអតិថិជនដែលបានទិញពីគម្រោងបុរី ឡេង ណាវ៉ាត្រា នាពេលកន្លងមក គឺមានឪកាស លក់ចេញចំណេញច្រើនទៀតផង។

នៅក្នុងឱកាសពិធីទទួលបណ្ណប្លង់រឹងកម្មសិទ្ធនោះ បងប្អូនដែលជាអតិថិជនបានសម្ដែងទឹកទឹកមុខសប្បាយរីករាយជាងខ្លាំង នៅពេលបានទទួលបណ្ណពិត ហើយបានជួបអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ដែលជាម្ចាស់គម្រោងផ្ទាល់។

ថ្លែងនៅចំពោះមុខអតិថិជនជាច្រើនពាន់នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសំដែងអំណរអរគុណដល់ពុកម៉ែបងប្អូនអតិជនជាខ្លាំង ដែលបានជឿជាក់គាំទ្រដល់គម្រោងបុរី ឡេង ណាវ៉ាត់ត្រា។ ទន្ទឹមគ្នានោះដែរ អ្នកឧកញ៉ាក៏បានធ្វើការសូមទោស ដល់អតិថិជនមួយចំនួនដែលក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការផ្ដល់ប្លង់ ក៏ដូចជា ការសាងសង់ផ្ទះជាដើម តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបានប្ដេជ្ញាចិត្ត ពន្លឿន ការសាងសង់ ដើម្បីឲ្យទាន់តាមកិច្ចសន្យារ ដោយមិនឲ្យអតិថិជនខកបំណងឡើយ។

បន្ថែមទៅទៀត អ្នកឧកញ៉ាក៏ផ្ដាំផ្ញើទៅអតិថិជន ក៏ដូចជាពុកម៉ែបងប្អូនខ្មែរទាំងអស់សូមកុំជឿលើជនអគតិមួយចំនួនដែលកំពុងតែងតែដើរ បំប៉ោងព័ត៌មាន ក្នុងគោលបំណងចង់បំផ្លាញក្រុមហ៊ុនរបស់អ្នកឧកញ៉ាឲ្យដួលរលំ។

បណ្ណកម្មសិទ្ធជាង ១ម៉ឺនឡូតិ៍ បានធ្វើរួចរាល់ ដែលក្រុមហ៊ុនបានចែកជូននេះ គ្រាន់តែជាដំណាក់កាលដំបូងរបស់អតិថិជនក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសាខាខេត្តបាត់ដំបង ប៉ុណ្ណោះ ហើយក្រុមហ៊ុននឹង បន្តចែកជូនជាបន្តបន្ទាប់ទៅតាមដំណាក់កាលនីមួយៗ។

សូមបញ្ជាក់ផងដែរថា បុរីឡេង ណាវ៉ាត្រា  ឬ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ត្រូវបានដឹង និងទទួលស្គាល់ថា ជាក្រុមហ៊ុនបុរីដែលលក់ជូនអតិថិជនក្នុងតម្លៃធូថ្លៃជាងគេ នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសទៅទៀត គឺសំណង់របស់បុរី មានការធានាគុណភាព រហូតដល់ទៅ៤ឆ្នាំ ដែលនេះជាការធានាមួយមានរយៈវែងជាងគេ មិនធ្លាប់មាន៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages