www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, August 31, 2024

លោកកែវ សារ៉ាត់ មេគយច្រកព្រំដែនបឹងត្រកួនបិទភ្នែកឱ្យម៉ូតូអត់ពន្ធ ឬបង់ពន្ធមិនគ្រប់នាំចូលយ៉ាងគគ្រឹក គគ្រេង


ខេត្តបន្ទាយមានជ័យ÷ សេចក្តីរាយការណ៍បានឲ្យដឹងថា ច្រកបឹងត្រកួនស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជារៀងរាល់ថ្ងៃកំពុងបង្កើតបទល្មើសយ៉ាងសកម្ម ក្រោមការត្រួតត្រារបស់មេគយលោកកែវ សារ៉ាត់។ ប្រភពបន្ថែមថា ម៉ូតូថៃត្រូវបានដឹកជញ្ជូនដាក់លើរថយន្ត រាប់រយគ្រឿងក្នុងមួយថ្ងៃៗឆ្លងកាត់ច្រកព្រំដែនបឹងត្រកួន ដែលគេដឹងថាម៉ូតូទាំងនោះបង់ពន្ធមិនគ្រប់ ឬមួយចំនួនមិនបង់ពន្ធតែម្ដង។ សកម្មភាពបែបនេះគេសង្កេតឃើញកើតមានជារៀងរាល់ថ្ងៃ។ ជាពិសេសម៉ូតូស៊េរីទំនើបនិងម៉ូតូធំៗភាគច្រើនគឺមិនបានបង់ពន្ធនោះទេ។


ប្រភពរាយការណ៍ថា បើគ្មានការត្រូវរើសឃុបឃិតពីប្រធានគយ លោកកែវ សារ៉ាត់ ទេ ម៉ូតូថៃទាំងនោះមិនអាចឆ្លងដែនចូលក្នុងទឹកដីខ្មែរបានឡើយ។ ក្រៅពីនេះគេសង្កេតឃើញមានទំនិញខូចគុណភាព នៅតែបន្តនាំ ចូលជារៀងរាល់ថ្ងៃដដែល។ ប្រជាពលរដ្ឋសង្កេតឃើញតែសមត្ថកិច្ច ដុតបំផ្លាញសាច់បង្កកខូចគុណភាពរាប់សិបតោនក្នុង១សប្តាហ៍ៗមិនដែលខកខាននោះឡើយ។ សំណួររបស់ប្រជាពលរដ្ឋនៅកណ្ដាលផ្ទៃប្រទេស បានចោទសួរថា តើទំនិញខូចគុណភាពដូចជាសាច់បង្កក, ជើងមាន់,ជើងទា,គ្រឿងក្នុងជ្រូក..បង្កកខូចគុណភាព ចូលតាមច្រកណា ហេតុអ្វីបានជាសមត្ថកិច្ចច្រកព្រំដែន មិនបង្ក្រាប ? ប្រភពបានរាយការណ៍ឲ្យដឹងថា គ្រាន់តែច្រកព្រំដែនបឹងត្រកួនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យសមត្ថកិច្ចជំនាញ គយមានសិទ្ធិបើកច្រកឲ្យទំនិញខូច គុណភាពចូលរាល់យប់។

ប្រភពបានឲ្យដឹងថា ក្រៅពីទំនិញខូចគុណភាពដែលជាប្រភេទសាច់បង្កកនិងគ្រឿងក្នុងជាដើមនោះ ក្រុមឈ្មួញគ្រាក់ៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកបឹងត្រកួន។ ការ ដែលពួកឈ្មួញទាំងនោះអាចដឹកជញ្ជូនទំនិញ ទៅដល់គោលដៅ គឺមានការឃុបឃិតបិទភ្នែក ជាមួយក្រុមមន្រ្តីគយចល័តខេត្តបន្ទាយមានជ័យ និងគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ បោះទីតាំងនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផងដែរ។ តាមច្រករបៀង ក្បែរៗច្រកទ្វារតំបន់បឹងត្រកួន នៅតែមានឈ្មួញនាំចូលទំនិញខុសច្បាប់និងទំនិញគេចពន្ធ ដោយ មានការបើកភ្លើងខៀវពីលោកកែវសារ៉ាត់ មេគយច្រកបឹងត្រកួន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន។

ប្រភពឃើញផ្ទាល់ភ្នែកអះអាងថា ម៉ូតូស៊េរីទំនើបមានដូចជាម៉ាកហុងដាស្កូពី,ម៉ូតូដែលមានស៊ីឡាំងធំ និង honda c125..ជាប្រភេទម៉ូតូត្រូវប៉ាន់បំផុតនៅក្នុងប្រទេស ដែលពួកឈ្មួញកំពុងនាំចូលតាមច្រកព្រំដែនបឹងត្រកួន។ ប្រភពបានបន្ថែមថា ម៉ូតូភាគច្រើនដែលប្រើប្រាស់នៅលើបណ្ដាខេត្តភាគខាងលិច រួមទាំងក្រុងវភ្នំពេញផង មិនមានការបង់ពន្ធត្រឹមត្រូវក៏ដោយសារតែការនាំចូលតាមច្រកបឹងត្រកួននេះឯង។ ប្រភពបានរាយការណ៍ថា គេអាចមើលឃើញដោយផ្ទាល់ភ្នែកជារៀងរាល់ថ្ងៃ ចំពោះសកម្មភាពនៃការនាំម៉ូតូបង់ពន្ធមិនគ្រប់ឬមិនបង់ពន្ធតែម្ដង តាមច្រកបឹងត្រកួននេះឯង។

ក្រៅអំពីម៉ូតូមិនបង់ពន្ធទាំងនោះ ក៏នៅមានទំនិញគេច ពន្ធ ចូលតាមច្រកព្រំដែនបឹងត្រកួននេះ ជារៀងរាល់ថ្ងៃផងដែរ។ បញ្ហាម៉ូតូមិនបង់ពន្ធនេះ វាជាប្រភពហិរញ្ញវត្ថុដ៏ផ្អែមរបស់លោកកែវ សារ៉ាត់ និងមន្ត្រីពាក់ព័ន្ធនៅតាមស្ថាប័នមួយចំនួនទៀត នៅច្រកព្រំដែនបឹងត្រកួននេះ។ បច្ចុប្បន្នរដ្ឋបាលខេត្តបន្ទាយមានជ័យ ហាក់ដូចជាធ្វើ មិនដឹងមិនឮ ចំពោះបញ្ហាដែលជាចំណុចអសកម្មកំពុងកើតឡើងនៅច្រកព្រំដែនបឹងត្រកួននេះ។ ដូច្នេះវាកាន់ តែផ្តល់ឱកាសឲ្យលោកកែវ សារ៉ាត់បិទភ្នែកផ្ដល់ឱកាសឲ្យពួកឈ្មួញនាំចូលម៉ូតូស៊េរីទំនើបពីប្រទេសថៃដោយ សេរី។ ប្រជាពលរដ្ឋដែលឃើញទិដ្ឋភាពនេះបានត្រឹមនាំគ្នាឆ្ងល់ថា ហេតុអ្វីបានជាលោកគយ កែវសារ៉ាត់មាន អំណាចខ្លាំងម៉្លេះក្នុងការអនុញ្ញាតឲ្យឈ្មួញនាំម៉ូតូចូលដល់មិនបង់ពន្ធឬបងពន្ធមិនគ្រប់ដូចសព្វថ្ងៃនេះ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages