www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, August 30, 2024

 


ឃាតជនសង្ស័យជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហាររថយន្ត Mercedes យប់ថ្ងៃទី២៧ ខែ 

បន្ទាប់ពីមានករណីបេីករថយន្តបំបុករួចហេីយបាញ់រះទៅលេីរថយន្ដ Mercedes Sclass នៅខណ្ឌដង្កោ កាលពីយប់ថ្ងៃទី ២៧ សីហា ឆ្នាំ ២០២៤ បណ្ដាលឲ្យមន្ត្រីនគរបាលម្នាក់ស្លាប់ ជនជាតិចិនម្នាក់រងរបួស និងជនជាតិចិនម្នាក់ទៀតត្រូវក្រុមជនល្មើសចាប់យកទៅ ជាមួយនោះ កងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ នាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ធ ស្រាវជ្រាវតាមចាប់ ជនល្មើសជនជាតិចិនបានចំនួន២នាក់ នៅឃុំស្រឡៅ ខេត្តព្រះវិហារ ។ ដោយឡែកជនល្មើសសេសសល់ បាននាំជនរងគ្រោះ រត់គេចខ្លួន ខណៈ សមត្ថកិច្ចកំពុងឡោមព័ទ្ធ ។

តាមប្រភពពីសមត្ថកិច្ចបានបង្ហើបអោយដឹងថា ជនជាតិចិនដែលឃាត់ខ្លួនបានចំនួន ២នាក់ បានសារភាពថា ពួកខ្លួនទេីបចូលមកស្រុកខ្មែរនៅខែ កក្កដានេះទេ ដេីម្បីទទួលផែនការតាមចាប់ជនរងគ្រោះ និងសម្លាប់មនុស្សដែលនៅជុំវិញជនរងគ្រោះទាំងអស់ ។ តាមផែនការពេលធ្វើសកម្មភាពរួចហេីយត្រូវគេចខ្លួនទៅក្រៅប្រទេសវិញ ដេីម្បីគេចខ្លួនពីការស៊េីបអង្កេត ។ ប្រភពពីសមត្ថកិច្ចបង្ហើបទៀតថា ករណីឃាតកស៉ីឈ្នួលមកពីក្រៅប្រទេស មានច្រើនករណីហើយ ដែលធ្វើអោយសមត្ថកិច្ចលំបាកក្នុងការស្រាវជ្រាវ ៕



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages