www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, May 16, 2026

សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៩ទិវាអតីតយុវជននិងនិវត្តជន កម្ពុជា ខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង÷សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកំពង់ឆ្នាំង នៅនាព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៩តិចវាអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជា ខេត្តកំពង់ឆ្នាំង

បានប្រគល់ផ្ទះនិងដីឡូត៏ជូនដល់អតីតយុទ្ធជននិងនិវត្តន៍ជន ខេត្តកំពង់ឆ្នាំងនិងខេត្តកណ្ដាល ចំនួន១០០ខ្នងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហ្នឹងលោកជំទាវបណ្ឌិត ពេជ ចាន្នមុន្នី ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិនិងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ានិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនិងលោក ជំទាវ បណ្ឌិត ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជននិងនិវត្តន៍ជន ដែលទទួលបានផ្ទះថ្មី ចំនួន ១០០គ្រួសារក្នុងនោះមាន: អង្ករ៥តោន.មី១០០កេស.ទឹកត្រី១០០យួរ.ទឹកស៊ីអ៊ីវ១០០យួរ.ថវិកា១០លានរៀល។

ឧបត្ថម្ភ គ្រួសារអតីតយុទ្ធជនដែលទទួលផ្ទះកាលពីពេលមុននឹងកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន ចំនួន១០៥គ្រួសារ រួមមាន:សារ៉ុង ១០៥ ថវិកា៥,២៥០,០០០រៀល។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages