កំពង់ឆ្នាំង ÷នាព្រឹកថ្ងៃព្រហស្បត៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៦
លោក ទេព ភារម្យ ប្រធានក្រុមការងារពង្រីកនិងកសាងសមាជិកគណបក្សមូលដ្ឋាននិងជាទីប្រឹក្សារសម្តេចអគ្គមហាសេនាបតិយ្យតជោហ៊ុន សែនប្រធានព្រឹតសភា លោកបណ្ឌិត ភុំ ធី អនុប្រធានរួមទាំងក្រុមការងារថ្នាក់កណ្តាលមកពីរាជធានីភ្នំពេញ អមដំណើរដោយ លោក សឿ សុភ័ក្រ ប្រធានប្រចាំការខេត្តកំពង់ឆ្នាំង បានមកទទួល កម្លាំងអូសទាញរបស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិនិងសកម្មជនគាំទ្រគណបក្ស ភ្លើងទៀន ដែលទីតាំងទី១ ស្ថិតនៅភូមិពោរាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងដែលមានសមាជិកចំនួន ២៥រូប និងទីតាំងទី២ ស្ថិតនៅភូមិ ត្រពាំងអន្ចាញ ឃុំក្រាំងដីមាស ស្រុករលាបៀរខេត្តកំពង់ឆ្នាំងមានចំនួន ០៩រូប មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ដើម្បីរួមសាមគ្គីគ្នាក្នុងការកសាងអភិវឌ្ឍជាតិ និងរក្សាសុខសន្តិភាពឱ្យបានគង់វង់ជារៀងរហូត។










No comments:
Post a Comment