កំពង់ឆ្នាំង÷នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក ស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម អភិបាលខេត្ត ដោយមានការនិមន្តនិងចូលរួមពី លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា ខេត្ត ព្រះមន្រ្តីសង្ឃខេត្ត ក្រុង ស្រុក ព្រមទាំងពុទ្ធបរិស័ទ បានប្រារព្ធពិធី ប្រគេនពរព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំងបន្ទាប់ពីជាសះស្បើយ ហើយនិមន្តចេញពីសម្រាកព្យាបាលព្រះសុខ
ភាពជាងមួយសប្តាហ៍កន្លងមកនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ។
ក្នុងឱកាសនោះព្រះមន្រ្តីសង្ឃខេត្ត ក្រុង ស្រុក លោកស្រីអភិបាលរងខេត្ត លោកប្រធានមន្ទីរធម្មការ និង សាសនាខេត្ត រួមពុទ្ធបរិស័ទ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យបារមី នៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមអភិបាលប្រោះព្រំ ថែរក្សា ព្រះសុខភាពព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង សូមព្រះអង្គមានព្រះសុខភាពល្អ ព្រះជន្មយឺនយូរសមប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕









No comments:
Post a Comment