ខេត្តកំពង់ធំ÷ថ្ងៃសុក្រ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ មានសកម្មភាពការងារទប់ស្កាត់ធនធានធម្មជាតិ។
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ អមដំណើរឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំ(យោធភូមិភាគទី៤)និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសការពារធនធានធម្មជាតិខេត្តកំពង់ធំ បានចុះបំពេញបេសកកម្មការងារសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធដែលឈរជើងនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ក៏បានប្រគល់ស្បៀងអាហារ និងប្រេងឥន្ទន:ដល់កងកម្លាំងឈរជើងការពារទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបខេត្តកំពង់ធំផងដែរ ។ ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ក៏បានមានមតិផ្ដាំផ្ញើសាកសួរសុខទុក្ខដល់កងកម្លាំងនិងមន្ត្រីជំនាញទាំងអស់ខិតខំយកចិត្តទុកដាក់ការពារអោយបានខ្ពស់ លើស្មារតីទទួលខុសត្រូវក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនារដូវបិទនេសាទឆ្នាំ2026 នេះឲ្យទទួលបានលទ្ធផលល្អ ។
លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ បានចូលរួមកិច្ចប្រជុំសម្របសម្រួលដោះស្រាយ និងវាស់វែងដីទំនាស់រវាងលោកស្រី ខាត់ សុខុម និងលោក ជួន សូវង្ស លើផ្ទៃដីទហំ ១២ ហិកតា ស្ថិតនៅភូមិប្រាសាទ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត នៅសាលាឃុំសាន់គ។











No comments:
Post a Comment