នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តពោធិ៍សាត់ នៅក្នុងពិធីសំណេះ សំណាលនេះ មានសមាសភាពចូលរួមសរុបប្រមាណជិត ៨០០នាក់។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងសួរសុខទុក្ខ ក៏ដូចជាការផ្ដល់អនុសាសន៍ណែនាំដល់មន្ត្រីមូលដ្ឋាន និងថ្នាក់ដឹកនាំមន្ទីរជំនាញដើម្បីពង្រឹងប្រសិទ្ធភាពការងារ បម្រើសេវាសាធារណៈ និងជំរុញការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕







No comments:
Post a Comment